បុណ្យ​វប្បធម៌និង​ទេសចរណ៍​ហឺឡូក្រុងឡូយ៉ាងប្រទេសចិន​២០១៧បាន​សម្ពោធ​បើក

国际在线2017-09-20 17:58:16

នៅ​យប់​ថ្ងៃទី ១៧ ខែកញ្ញា​ បុណ្យ​វប្បធម៌​និង​ទេសចរណ៍​ហឺឡូ​២០១៧​ ក្រោម​ប្រធានបទ​"ទីចាប់​ផ្តើម​នៃ​ផ្លូវ​សូត្រ​​អបអរ​សាទរ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ តំបន់​ហឺឡូសរសើរ​សុបិន​ចិន​​"ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​ទេសចរណ៍​ខេត្តហឺណាន​ និង​សាលា​ក្រុង​ឡូយ៉ាង​ បាន​សម្ពោធ​បើក​យ៉ាង​ឱឡារិក​នៅ​មជ្ឈមណ្ឌល​​សន្និសីទក្រុង​ឡូយ៉ាង ។

【河洛文化 多语种小】បុណ្យ​វប្បធម៌និង​ទេសចរណ៍​ហឺឡូក្រុងឡូយ៉ាងប្រទេសចិន​២០១៧បាន​សម្ពោធ​បើក

 លោក​លាវ វ៉ាន់ខាង អភិបាល​ក្រុង​ឡូយ៉ាង​​ថ្លែង​សុន្ទរកថាក្នុង​ពិធី​សម្ពោធ​បើក​

        លោក​លាវ វ៉ាន់ខាង អភិបាល​ក្រុង​ឡូយ៉ាង​បាន​ថ្លែង​សុន្ទរកថាថា​ ក្រុង​ឡូយ៉ាង​ជា​បុរី​វប្បធម៌​​ប្រវត្តិសាស្រ្ត​ដ៏​ល្បី​ឈ្មោះ​និង​បុរី​ទេសចរណ៍​ដ៏​ឆ្នើម​ ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុង​ឡូយ៉ាង​សកម្ម​កសាង​បុរី​​វប្បធម៌​និង​ទេសចរណ៍មួយ​នេះ​ឲ្យ​មាន​ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​​អន្តរជាតិ​​ដ៏​ល្បី​ឈ្មោះ​ និង​ដោយ​បាន​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​​ជាង​ ១០០ លាន​នាក់​ក្នុង​មួយឆ្នាំៗ​​ ។ សូម​រំលឹក​ បុណ្យ​វប្បធម៌​និង​ទេសចរណ៍​ហឺឡូ​បាន​​​ធ្វើឡើង​​ ១២ លើកមក​​ហើយ​ ហើយ​បាន​ក្លាយ​ទៅ​ជា​វេទិកា​​និងប្រភព​ធនធាន​ដ៏​សំខាន់​​សម្រាប់​​​បន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​តំបន់​ហឺឡូ ព្រម​ទាំង​​បង្កើន​ការ​ផ្លាស់​ប្តូរ​និង​​កិច្ចសហប្រតិបត្តិការ​ ។ ក្នុង​ឆ្នាំ​ ២០១៧​នេះ​ ក្រុង​ឡូយ៉ាង​បាន​ត្រៀម​រៀបចំ​សកម្មភាព​វប្បធម៌​និង​ទេសចរណ៍​ដ៏​ល្អ​ប្រពៃ​មួយ​ចំនួន​ ដើម្បី​​​​ស្វាគមន៍​​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ឲ្យ​អញ្ជើញ​មកកម្សាន្ត​និង​ស្វែង​យល់​​ពី​វប្បធម៌​ និង​កម្លាំង​​ដ៏​ផុលផុស​នៃ​ការ​អភិវឌ្ឍ​ ព្រម​និង​ធ្វើ​ការ​ផ្លាស់​ប្តូរ​​និង​កិច្ច​សហប្រតិបត្តិការ​ និង​​​វិនិយោគ​ទុន​នៃ​តំបន់​ហឺឡូ​នៅ​ក្រុង​ឡូយ៉ាង​ ។

【河洛文化 多语种小】បុណ្យ​វប្បធម៌និង​ទេសចរណ៍​ហឺឡូក្រុងឡូយ៉ាងប្រទេសចិន​២០១៧បាន​សម្ពោធ​បើក

ការ​សម្តែង​សិល្បៈ​ក្នុង​ពិធី​សម្ពោធ​បើក​

        ដើម្បី​បង្កើន​បរិយាកាស​វប្បធម៌​ បុណ្យ​វប្បធម៌​និង​ទេសចរណ៍​តំបន់​ហឺឡូ​លើក​នេះ​តំបន់​នេះ​បាន​រៀបចំ​សកម្មភាព​វប្បធម៌​មួយ​ចំនួន​ ដូចជា​មហាសន្និបាត​កំណាព្យ​តំបន់​ហឺឡូ​នៅ​ក្រុង​ឡូយ៉ាង​លើក​ទី​មួយ​ សកម្មភាព​ស្តីពី​ឥរិយាបថ​នៃ​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​តំបន់​ហឺឡូ កិច្ច​សន្ទនា​ស្តីពី​គម្រោងផែន​ការ​នៃ​​ការ​អភិរក្ស​និង​ប្រើ​ប្រាស់​បុរី​ឡូយ៉ាង​សួយថាង​និង​បេតិកភណ្ឌ​មហា​ប្រឡាយ​ ល្ខោន​ដ៏​ល្អ​ឆ្នើម​ សប្តាហ៍​សិល្បៈ​ល្ខោន​វាយ​ស្គរ​នៃ​តំបន់​ហឺ​ឡូ​ និង​ពិព័រណ៍​អក្សរ​ផ្ចង់​និង​គំនូរ​របស់​លោក​ចាំង​​ តាឈាង​ជាដើម ។

【河洛文化 多语种小】បុណ្យ​វប្បធម៌និង​ទេសចរណ៍​ហឺឡូក្រុងឡូយ៉ាងប្រទេសចិន​២០១៧បាន​សម្ពោធ​បើក

សន្និសីទ​ប្រកាសសារ​​ព័ត៌មាន​​អំពី​ខ្សែទេសចរណ៍​នៅសារមន្ទីរ

        ក្រៅ​ពី​នេះ នៅ​គ្រោង​​ខ្សែ​ទេសចរណ៍​ដ៏​ល្អ​នៅ​សារមន្ទីរ​ចំនួន ១០ ដូចជា​ខ្សែទេសចរណ៍​នៅ​​ទីចាប់​ផ្តើមនៃ​ផ្លូវសូត្រ​ ទីប្រសព្វ​នៃ​មហាប្រឡាយ​ ផ្លូវ​តែ​មាន​ចម្ងាយ​មួយ​ម៉ឺន​លី​ ​និង​ខ្សែ​ទេសចរណ៍​ការ​សម្តែងទស្សនីយភាព​​សិប្បកម្ម​ប្រពៃណី​ជា​បេតិកភណ្ឌ​អរូបី ជាដើម និង​រៀប​ចំ​ធ្វើ​កិច្ចសន្ទនា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៃ​អាជីវកម្ម​​វប្បធម៌​និង​ទេសចរណ៍​ក្រុង​ឡូយ៉ាង​ ២០១៧ សប្តាហ៍​វប្បធម៌និង​វិចិត្រ​សិល្បៈ​ក្វានកុង​ក្រុង​ឡូយ៉ាង​ប្រទេស​ចិន ២០១៧ និង​សកម្មភាព​ផ្សេង​ទៀត សំដៅ​ជំរុញឧស្សាហកម្ម​​ទេសចរណ៍​ឲ្យ​បោះ​ជំហាន​ឈាន​ទៅ​មុខ​កាន់​​តែ​​ខ្ពស់​ថែម​ទៀត ។

【河洛文化 多语种小】បុណ្យ​វប្បធម៌និង​ទេសចរណ៍​ហឺឡូក្រុងឡូយ៉ាងប្រទេសចិន​២០១៧បាន​សម្ពោធ​បើក

ការ​សម្តែង​សិល្បៈ​នៅ​ទីធ្លា​វប្បធម៌​អន្តរជាតិ​

 

 

—  相关新闻  —