បុណ្យវប្បធម៌និងទេសចរណ៍ហឺឡូក្រុងឡូយ៉ាងប្រទេសចិន២០១៧បានសម្ពោធបើក
នៅយប់ថ្ងៃទី ១៧ ខែកញ្ញា បុណ្យវប្បធម៌និងទេសចរណ៍ហឺឡូ២០១៧ ក្រោមប្រធានបទ"ទីចាប់ផ្តើមនៃផ្លូវសូត្រអបអរសាទរសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ តំបន់ហឺឡូសរសើរសុបិនចិន"ដែលរៀបចំដោយនាយកដ្ឋានទេសចរណ៍ខេត្តហឺណាន និងសាលាក្រុងឡូយ៉ាង បានសម្ពោធបើកយ៉ាងឱឡារិកនៅមជ្ឈមណ្ឌលសន្និសីទក្រុងឡូយ៉ាង ។
លោកលាវ វ៉ាន់ខាង អភិបាលក្រុងឡូយ៉ាងថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធបើក
លោកលាវ វ៉ាន់ខាង អភិបាលក្រុងឡូយ៉ាងបានថ្លែងសុន្ទរកថាថា ក្រុងឡូយ៉ាងជាបុរីវប្បធម៌ប្រវត្តិសាស្រ្តដ៏ល្បីឈ្មោះនិងបុរីទេសចរណ៍ដ៏ឆ្នើម ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងឡូយ៉ាងសកម្មកសាងបុរីវប្បធម៌និងទេសចរណ៍មួយនេះឲ្យមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិដ៏ល្បីឈ្មោះ និងដោយបានស្រូបទាញភ្ញៀវទេសចរជាង ១០០ លាននាក់ក្នុងមួយឆ្នាំៗ ។ សូមរំលឹក បុណ្យវប្បធម៌និងទេសចរណ៍ហឺឡូបានធ្វើឡើង ១២ លើកមកហើយ ហើយបានក្លាយទៅជាវេទិកានិងប្រភពធនធានដ៏សំខាន់សម្រាប់បន្តនិងផ្សព្វផ្សាយវប្បធម៌នៃតំបន់ហឺឡូ ព្រមទាំងបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ។ ក្នុងឆ្នាំ ២០១៧នេះ ក្រុងឡូយ៉ាងបានត្រៀមរៀបចំសកម្មភាពវប្បធម៌និងទេសចរណ៍ដ៏ល្អប្រពៃមួយចំនួន ដើម្បីស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិឲ្យអញ្ជើញមកកម្សាន្តនិងស្វែងយល់ពីវប្បធម៌ និងកម្លាំងដ៏ផុលផុសនៃការអភិវឌ្ឍ ព្រមនិងធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ និងវិនិយោគទុននៃតំបន់ហឺឡូនៅក្រុងឡូយ៉ាង ។
ការសម្តែងសិល្បៈក្នុងពិធីសម្ពោធបើក
ដើម្បីបង្កើនបរិយាកាសវប្បធម៌ បុណ្យវប្បធម៌និងទេសចរណ៍តំបន់ហឺឡូលើកនេះតំបន់នេះបានរៀបចំសកម្មភាពវប្បធម៌មួយចំនួន ដូចជាមហាសន្និបាតកំណាព្យតំបន់ហឺឡូនៅក្រុងឡូយ៉ាងលើកទីមួយ សកម្មភាពស្តីពីឥរិយាបថនៃការរស់នៅរបស់ប្រជាពលរដ្ឋតំបន់ហឺឡូ កិច្ចសន្ទនាស្តីពីគម្រោងផែនការនៃការអភិរក្សនិងប្រើប្រាស់បុរីឡូយ៉ាងសួយថាងនិងបេតិកភណ្ឌមហាប្រឡាយ ល្ខោនដ៏ល្អឆ្នើម សប្តាហ៍សិល្បៈល្ខោនវាយស្គរនៃតំបន់ហឺឡូ និងពិព័រណ៍អក្សរផ្ចង់និងគំនូររបស់លោកចាំង តាឈាងជាដើម ។
សន្និសីទប្រកាសសារព័ត៌មានអំពីខ្សែទេសចរណ៍នៅសារមន្ទីរ
ក្រៅពីនេះ នៅគ្រោងខ្សែទេសចរណ៍ដ៏ល្អនៅសារមន្ទីរចំនួន ១០ ដូចជាខ្សែទេសចរណ៍នៅទីចាប់ផ្តើមនៃផ្លូវសូត្រ ទីប្រសព្វនៃមហាប្រឡាយ ផ្លូវតែមានចម្ងាយមួយម៉ឺនលី និងខ្សែទេសចរណ៍ការសម្តែងទស្សនីយភាពសិប្បកម្មប្រពៃណីជាបេតិកភណ្ឌអរូបី ជាដើម និងរៀបចំធ្វើកិច្ចសន្ទនាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃអាជីវកម្មវប្បធម៌និងទេសចរណ៍ក្រុងឡូយ៉ាង ២០១៧ សប្តាហ៍វប្បធម៌និងវិចិត្រសិល្បៈក្វានកុងក្រុងឡូយ៉ាងប្រទេសចិន ២០១៧ និងសកម្មភាពផ្សេងទៀត សំដៅជំរុញឧស្សាហកម្មទេសចរណ៍ឲ្យបោះជំហានឈានទៅមុខកាន់តែខ្ពស់ថែមទៀត ។
ការសម្តែងសិល្បៈនៅទីធ្លាវប្បធម៌អន្តរជាតិ